Jump to content

ខ្ញី

ពីWiktionary

( ន. ) ឈ្មោះ​ប្រទាល​មួយ​ប្រភេទ សន្ដាន​នឹង​រំដេង​បរិភោគ​ជា​អាហារ​បាន ឬ ធ្វើ​ជា​ថ្នាំ​កែ​រោគ​បាន ។

( គុ. ) ដែល​មាន​ម្រាម​ដៃ ឬ ម្រាម​ជើង​ក្រញរ ស្រដៀង​នឹង​មើម​ខ្ញី : ម្រាម​ដៃ​ខ្ញី, ម្រាម​ជើង​ខ្ញី ។

English name: Ginger, ginger root, wild ginger.

Scientific name: Zingiber officinale.

Genus and family: Zingiberaceae.

(Ginger): តិណជាតិ​ប្រើ​ជា​គ្រឿងទេស​មាន​រសជាតិ​ហឺរ និង​មាន​ក្លិន ពិសេស​ដុះ​នៅ​តំបន់​ក្ដៅ ។ មើម​វា​គេ​ប្រើ​ធ្វើ​ម្ហូប បង្អែម តំណាប់​ផ្សេងៗ និង​ជា​រុក្ខជាតិ​ឱសថ ព្រម​ទាំង​ជា​រូបធាតុ​ដើម​ឱសថ​ផង​ដែរ ។ ឧ. ដំណាំ​ខ្ញី​មាន​ផល​ប្រយោជន៍​ក្នុង​ផ្នែក​ឱសថសាស្ត្រ និង​ជា​គ្រឿងទេស​ដ៏​ល្អ​ប្រសើរ ។ វា​អាច​ជួយ​ដើរ​ខ្យល់ ឆ្អល់ ហើមពោះ ជួយ​រំលាយ​អាហារ តឹង​ច្រមុះ ឈឺ​បំពង់ក ជាដើម ។